កសិករ​ឆ្នើម​​ ​ធ្វើស្រែ​បាន​បី​រដូវ​រួម​ទាំង​ដាំ​ណាំ​រួមផ្សំ​ និង​ចិញ្ចឹម​សត្វ​ បាន​ផ្លាស់ប្ដូរ​ជីវភាព​ទៅមុខ​យ៉ាង​ឆាប់រហ័ស​

 


​ពោធិ៍សាត់៖ ជួប​ជាមួយ​កសិករ​ឆ្នើម​និង​ជា​គ្រូបង្រៀន​ម្នាក់​ឈ្មោះ មូល ថុ​ន អាយុ​ ៤៥ ​ឆ្នាំ​រស់នៅ​ភូមិ ឈើ​ទេព ឃុំ ឈើ​តុំ ស្រុក​ក្រគរ ​ខេត្តពោធិ៍សាត់​។ លោកពូ​ប្រាប់​ថា​ ដោយសារ​ប្រព័ន្ធ​ទឹក​ធា​រាសាស្ត្រ​សម្ដេច​តេ​ជោ ហ៊ុន សែន គឺរបរ​កសិករ​គាត់​បន្ទាប់ពី​កិច្ចការ​សាលា​រួ​ច​មាន​កា​ផ្លាស់ប្ដូរ​ជីវភាព​ធូរ​ធារ​ដោយ​ក្នុង​មួយឆ្នាំ​គាត់​ធ្វើ​បាន​បី​ដង​ក្នុង​ដី​មួយ​ហិកតា ​ហើយ​ទទួល​បាន​ទិន្នផល​ស្រូវ​ទាំង​បី​ដងនោះ​ ១៥ តោន​រួម​ទាំង​រូប​គាត់​ជាមួយ​ប្រពន្ធ​មាន​ដាំ​បន្លែ​ផ្សំ​និង​ចិញ្ចើម​មាន់​ទា​ជ្រូក​បន្ថែម​ហើយ​បាន​ផ្ដល់​អោយ​កូនៗ​រៀន​ចប់​បានការ​ងារ​ធ្វើ​ទៀត​។


ជាមួយគ្នា​នោះ​ដែរ​ លោកពូ​​ប្រាប់​ថា ​អ្នក​ភូ​មិ​ពូ​ និង​ភូ​មិ​ផ្សេង​ក្នុង​ឃុំ ឈើ​តុំ មួយចំនួន​ក៏​​ផ្លាស់​ផ្ដូ​រ​ជី​ភាព​ដូច​លោក​លោកពូ​ដែរ​។


 លោកពូ​បាន​ឲ្យ​ដឹង​ថា ​រយៈពេល​បួន​ប្រាំ​ឆ្នាំនេះ​តាំងពី​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ច​ក្រ​កម្ពុជា បាន​ធ្វើ​ប្រព័ន្ធ​ស្រោច​ស្រប​ធារាសាស្ត្រ​នៅ​ឃុំ​ឈើ​តុំ​នេះ​រួ​ច​មក​រួម​ទាំង​ធ្វើ​ប្រ​ព័​ន្ធ​ប្រឡាយ​ទឹក​ចែកចាយ​តាម​ភូមិ​ដើម្បី​បាន​ប្រើប្រាស់​តាម​តម្រូវការ​របស់​ពលរ​ដ្ឋ​ដែល​ជួប​កា​លំបាក​ក្នុង​ដំបន់​ដាច់ស្រយាល​មួយ​នេះ​ទើប​រូបលោក​ឃើញ​ប្រភព​ទឹក​មាន​គ្រប់​គ្រាន់​ហើយ​ខួប​ប្រាំង​វស្សា​លោក​ក៏​​ចាប់ផ្ដើម​សាកមើល​រដូវ​ដំបូងបង្អស់​កាលពី​បួន​ឆ្នាំមុន​។ គឺ​បន្ទាប់ពី​ច្រូតកាត់​រដូវវស្សា​ក្នុង​ខែ​១០ ទៅ​ដើមខែ ១១រួច ក្នុង​ចំណោម​ដី​ប្រាំ​ហិកតា​ដោយ​ក្នុង​នោះ​មាន​ដី​មួយ​ហិតា​មាន​ប្រភព​ទឹក​គ្រប់គ្រាន់​ពូ​ក៏​​ចាប់ផ្ដើម​កាច់​សារ​ភ្ជួរ​រាស់​ធ្វើស្រែ​ប្រាំង​ល​មើល​ដោយ​ដាក់​ពូជស្រូវ​តាម​ការ​ណែនាំ​ខាង​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់​ដែល​បាន​ណែនាំ​តាម​ភូ​មិ​កន្លងមក​គឺ​​ប្រភេទ​ពូជស្រូវ (​សែន​ក្រអូប​) ដោយ​ដាំ​នៅ​លើ​ផ្ទៃដី​មួយ​ហិតា​។


លោកពូ មូល ថុ​ន បាន​បន្ត​ទៀត​ថា ​ពេល​ដាំ​ដំបូង​គឺ​​មា​អារម្មណ៍​ភ័យ​ផង​អរ​ផង​ក្រែង​វា​មិនកើត​ដោយ​រូប​គាត់​មកពី​បង្រៀន​វិញ​គឺ​ដើរ​មើល​តាម​ស្រែ​រហូត​ក្រែង​វា​អស់​ទឹក ឬ ស​ត្វ​​ដង្កូវ​ស៊ីស្រាប់តែ​បាន​បី​ខែ​ក្រោយ​មក​​ស្រូវ​នោះ​ចាប់​ផ្ដើម​​ចេញ​ផ្កា​ផើម​ទុំ​ពាសពេញ​ស្រែ​ធ្វើ​រូប​គាត់​ជាមួយ​ក្រុម​គ្រួសារ​អរ​យ៉ាង​ខ្លាំង​ក៏​ប្រមូល​ផល​បាន​(​ប្រាំ​តោន​) ។ ពេលនោះ​ចូល​ដល់​ឆ្នាំក្រោយៗ​ទៀត​ពូ​ក៏​​ប្រែប្រួល​ជីវភាព​ ដោយ​ធ្វើ​បី​រដូវ​គឺ​​ច្រូត​រដូវវស្សា​រួច​​ក្នុង​ខែ១០ និង​ដើមខែ​១១ រួច​ធ្វើ​ស្រែ​ប្រាំង​ច្រូត​ខែ​មួយ ​និង​ដើមខែ​ពីរ​​រួច​ ចាប់​ផ្ដើម​ធ្វើ​ស្រែប្រាំង​មួយ​លើក​ទៀត​ហើយ​ច្រូត​ក្នុង​ចន្លោះ​ខែ​បី​ដល់​ខែ​បួន​​ទើប​ចាប់​ផ្ដើម​ធ្វើស្រែ​​រដូវវស្សា​ទៀត​។


 លោកពូ មូល ថុ​ន បាន​បន្ត​ទាំង​ទឹកមុខ​ញញឹម​ថា​ពូ​និង​ប្រពន្ធ​ចាប់ផ្ដើម​ប្រក​ប​របរ​នេះ​រួច​នាំគ្នា​ដាំ​ដំណាំ​រួមផ្សំ​ និង​ចិញ្ចឹម​ជ្រូក​មាន់​ទា​ថែមទៀត​ពេលនោះ​ពូ​បាន​លុយ​ទាំងនោះ​ផ្ដល់​កូន​បួន​នាក់​រៀនសូត្រ​បានការ​ងារ​ទាំង​អស់​គ្នា​ ហើយ​ពេល​នេះ​ លោកពូ​​​នៅ​តែ​បន្ត​របរ​កសិកម្ម​លក្ខ​ណៈ​គ្រួសារ​នេះ​រហូត​។


 លោក ឡាយ វិ​សិទ្ធិ នាយរង​មន្ទី​រ​កសិកម្ម​ខេត្តពោធិ៍សាត់​បាន​អោយ​ដឹង​ថា ​សំរាប់​កា​រ​ប្រមូលស្រូវ​រដូវវស្សា​ក្នុងស្រុក​ក្រគរ​ទាំងមូល​ឆ្នាំ​២០១៣ ​គឺ​បាន​បញ្ចប់​មួយ​ភាគរយ​ហើយ​។ ​តែបើ​គិត​ពី​ការ​ប្រមូល​ផល​ស្រូវ​ទូ​ទាំង​ខេត្ត​ឆ្នាំនេះ​ក្នុង​រដូវវស្សា​កន្លងមក​បាន ៩៤.៨៦ ភាគរយ​ហើយ​ប្រជាពលរដ្ឋ​បាន​ចាប់​ផ្ដើម​សម្រុក​ធ្វើស្រែ​ប្រាំង​បាន​ទូទាំង​ខេត្ត​លើ​ផ្ទៃដី​ចំនួន ៩៩៣៨ ហិកតា​ហើយ​។​ដោយ​ក្នុង​នោះ​ខាង​ឃុំ​ឈើ​តុំ​​​ធ្វើ​បាន​លើ​ផ្ទៃដី​បាន​ជាង​៤០ ហិកតា​។


លោក​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ក៏​បាន​បន្ថែម​ថា​ ខាង​មន្ត្រី​កសិកម្ម​បាន​និង​កំពុង​ចុះ​តាម​មូល​ដ្ឋា​ន​និង​តាម​សហ​គ​មន៍​ដើម្បី​ណែ​នាំ​ដល់​បងប្អូន​ប្រជាកសិករ​អោយ​ចេះ​ដាំ​ស្រូវ​និង​ដំណាំ​រួមផ្សំ​ជា​មួយ​និង​កា​ចិញ្ចឹ​ម​មាន់​ទា​ជ្រូក​តាម​ដំបន់​ដី​ដែល​ជា​​ប្រភព​ទឹក​ហើយ​ផ្ទៃដី​ដែល​ត្រូវ​ដាំ​អោយ​ដាក់​គ្រាប់ពូជ​ដែល​អាច​ប្រមូល​ផល​បាន​។


 លោ កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឱ​តុ​និយម​ខេត្តពោធិ៍សាត់​ក៏​​បាន​អោយ​ដឹង​ថា​ សំ​រា​ប់​ប្រព័ន្ធ​សោច​ស្រព​ក្នុង​ខេត្តពោធិ៍សាត់​ទាំងមូល​គឺ​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ ៥៨ ​កន្លែង​ហើយក៏​​បាន​កំពុង​ពង្រីក​ប្រព័ន្ធ​ស្រោចស្រព​នេះ​បន្ថែម​ទៀត​ដើម្បីអោយ​មាន​សក្ដានុពល​កាន់​តែ​ខ្លាំង​សំរាប់​បំរើ​សេចក្តី​ត្រូវ​កា​របស់​បងប្អូន​ប្រជាពលរដ្ឋ​អោយ​មាន​ជីវភាព​ធូ​រធារ​៕

លាន គ្រន​

 

 

អត្ថបទ៖ លាន គ្រ​ន